
គ្រឿងផ្សំ
សាច់ជ្រូកបីជាន់៥ខាំ
ប្រហុកចិញ្ច្រាំកន្លះចានចង្កឹះ #ប្រណាំងសេះ
ស្ករស ឬ សរ្កត្នោត ៣ស្លាបព្រាបាយ
ប៊ីចេង ១ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ
ខ្ទិះដូង ១ចានចង្កឹះ
ម្ទេសឆ្អើរ២ស្លាបព្រាបាយ
គ្រាប់ត្រប់ពុតលំញង កន្លះចានចង្កឹះ
ស្លឹកក្រូចសើច ៣ស្លឹកហាន់សសៃឆ្មាលៗ
ប្រេងឆា២ស្លាបព្រាបាយ
អន្លក់ប្រហុកខ្ទិះ បន្លែផ្សេងៗតាមចូលចិត្ត
វិធីធ្វើ
1. យកសាច់ជ្រូកលាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ដ្ឋ។ #pussy888
2. ចិញ្ច្រាំប្រហុកម៉ដ្ឋ រួចហើយ ចិញ្ច្រាំម្ទេសឆ្អើរអោយម៉ដ្ឋល្អដូចគ្នា។
3. យកឆ្នាំងខ្ទះដាក់ប្រេងឆាអោយក្ដៅដាក់ត្រប់ពុតលំញងលិង រហូតដល់ឆ្អិនដួសដាក់ចានទុកមួយអន្លើ។
4. រួចដាក់ម្ទេសឆ្អើរឆាអោយឡើងក្រហម ក្រោយមក ដាក់ប្រហុកឆាអោយឈ្ងុយទើបដាក់សាច់ជ្រូកចូល ដាក់ខ្ទិះដូងចូល ដាក់ស្ករ ប៊ីចេង ទឹកត្រី ចូលឆាអោយឈ្ងុយនិងប្រែពណ៏ក្រហមដាក់ទើបដាក់ត្រប់ពុតលំញងចូលឆារំងាស់រហូតដល់ឆ្អិន ភ្លក់រសជាតិ តាមចំណូលចិត្ត ពេលឆ្អិនដាក់ស្លឹកក្រូចសើចចូលកូរអោយសព្វ ដួសដាក់ចានញាំុផ្ទាប់បន្លែ ជាការស្រេច។
