របៀបធ្វើ ផ្អកត្រី

គ្រឿងផ្សំ

ត្រីសាលម៉ុន ឬ ត្រីប្រា ១គីឡូកន្លះ
អំបិល ២ស្លាបព្រាបាយ
អង្ករលីងម៉ត់ ៤ស្លាបព្រាបាយ 

របៀបធ្វើ 

ត្រីធ្វើអោយស្អាត កាត់ជាដុំធំល្មម រួចលាយជាមួយអំបិល និងអង្ករលីងរួចច្របាច់អោយសព្វល្អ។
យកត្រីដែលប្រលាក់រួចច្របាច់យកទឹកចេញអោយអស់ រួចដាក់ក្នុងក្រឡកែវអោយណែនល្អ រួចជូតមាត់ក្រឡអោយស្អាត រួចគ្របគំរបអោយជិតទុកចោលរយះពេល ៣ទៅ៤សប្តាហ៍ ទើបអាចញុំាបាន។
ពេលយកទៅធ្វើញុំា យើងលាយផ្អកជាមួយ ស្ករ ខ្ទឹមស ម្ទេស រួចយកទៅចំហុយអោយឆ្អឹន ផ្ទាប់ជាមួយបន្លែខ្ចីៗជាការស្រេច៕

Published by Oun Nha

All are in my world

Leave a comment

Design a site like this with WordPress.com
Get started