គ្រឿងផ្សំ ត្រីសាលម៉ុន ឬ ត្រីប្រា ១គីឡូកន្លះអំបិល ២ស្លាបព្រាបាយអង្ករលីងម៉ត់ ៤ស្លាបព្រាបាយ របៀបធ្វើ ត្រីធ្វើអោយស្អាត កាត់ជាដុំធំល្មម រួចលាយជាមួយអំបិល និងអង្ករលីងរួចច្របាច់អោយសព្វល្អ។យកត្រីដែលប្រលាក់រួចច្របាច់យកទឹកចេញអោយអស់ រួចដាក់ក្នុងក្រឡកែវអោយណែនល្អ រួចជូតមាត់ក្រឡអោយស្អាត រួចគ្របគំរបអោយជិតទុកចោលរយះពេល ៣ទៅ៤សប្តាហ៍ ទើបអាចញុំាបាន។ពេលយកទៅធ្វើញុំា យើងលាយផ្អកជាមួយ ស្ករ ខ្ទឹមស ម្ទេស រួចយកទៅចំហុយអោយឆ្អឹន ផ្ទាប់ជាមួយបន្លែខ្ចីៗជាការស្រេច៕
Tag Archives: #cambodiacasino
មូលហេតុគេងមិនលក់ និងដំណោះស្រាយ
មនុស្សយើងគ្រប់រូបត្រូវការគេងដើម្បីមានកម្លាំងសម្រាប់ធ្វើ ការងារនៅថ្ងៃសែ្អក។ កុមារា កុមារីត្រូវការគេងរយៈពេល ១០ ទៅ ១២ ម៉ោងក្នុងមួយថៃ្ង មនុស្ស ពេញវ័យអាយុពី ២០ ទៅ ៥០សិបឆ្នាំត្រូវការ គេង ៨ម៉ោង ហើយអាយុលើសពី ៥០ ឆ្នាំឡើងទៅត្រូវការគេងពី ៦ ទៅ ៧ ម៉ោងគ្រប់គ្រាន់ហើយ អ្នកគេងមិនលក់ពីម៉ោង៩ ទៅម៉ោង១០ ចាប់ផ្តើមទន់ត្របក ភ្នែកងងុយគេងលុះ ពេលឡើងលើគែ្រគេងលែងលក់លុះដល់ម៉ោង ៣ ទៅម៉ោង ៤ ភ្លឺទើបធ្មេចភ្នែកគេងលក់ បានតែ២ទៅ៣ម៉ោងគឺត្រូវដល់ ពេល ទៅធ្វើការ។ឧស្សាហ៍ភ្ញាក់កណ្តាលយប់ ១យប់ភ្ញាក់បីទៅបួនដង ហើយ ទម្រាំ តែគេងលក់ត្រូវប្រើរយៈពេលយូរ ទាំងនេះធ្វីឲ្យហត់ដូចគ្នា។ពីព្រលប់គេងលក់ធម្មតា តែដល់ម៉ោង ៣ទៅ៤ភ្លឺក៍ចាប់ភ្ញាក់ រហូតដល់ភ្លឺតែម្តង។ ទាក់ទងនឹងជំងីផ្លូវចិត្ត ដូចជាក្នុងគ្រួសារបន្ទាប់ពីបានដឹងថាកូន ឈឺធ្ងន់ ប្តីមាន គ្រោះថ្នាក់ ឪពុកម្តាយស្លាប់ឬមានបញ្ហានៅកនែ្លងធ្វើការ ឬមានបញ្ហាខ្វះខាតលុយកាក់ ឬមនុស្សខ្លះចេះតែព្រួយចិត្ត ទោះជាពុំ មានរឿងអ្វីធំដុំឡើយ។ទាក់ទងខាងផ្លូវកាយ អ្នកមានជំងឺបេះដូង លើសឈាម អ្នក មានជំងឺសួត របេងកើតហឺត …